រដ្ឋមន្ត្រីសុខាភិបាលថៃ​ប្រកាស​ហាម​ឃាត់​ការ​ប្រើប្រាស់​កញ្ឆា​បែប​កម្សាន្ត​នៅ​ចុង​ឆ្នាំ​២០២៤នេះ​

រដ្ឋមន្ត្រីសុខាភិបាលថៃ​ប្រកាស​ហាម​ឃាត់​ការ​ប្រើប្រាស់​កញ្ឆា​បែប​កម្សាន្ត​នៅ​ចុង​ឆ្នាំ​២០២៤នេះ​

រដ្ឋមន្ត្រីសុខាភិបាលថៃបានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃពុធថា ប្រទេសថៃនឹងហាមឃាត់ការប្រើប្រាស់កញ្ឆាបែប​កម្សាន្តនៅចុងឆ្នាំនេះ ប៉ុន្តែនៅតែបន្តអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់វិស័យ​វេជ្ជសាស្រ្ត។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Cholnan Srikaew បាននិយាយថា កញ្ឆាត្រូវតែមាន​ការគ្រប់គ្រង មានន័យថា ការផលិត ការនាំចូល ការនាំចេញ ឬការកែច្នៃ ចាំបាច់ត្រូវការ​ការអនុញ្ញាតពី​អាជ្ញាធរ។

លោក Cholnan បន្ថែមថា ហាងលក់កញ្ឆា ដែលដំណើរការដោយខុសច្បាប់ នឹងមិនត្រូវបានអនុញ្ញាតឱ្យបន្តដំណើរការនោះទេ ខណៈពេលដែលកញ្ឆាដែលដាំដុះតាមផ្ទះ ក៏នឹងត្រូវហាមឃាត់ផងដែរ។ លោក Cholnan ថា ហាងប្រមាណ២ម៉ឺន បានចុះបញ្ជីស្របច្បាប់។

សេចក្តីព្រាងច្បាប់បានកំណត់ការផាកពិន័យរហូតដល់៦ម៉ឺនបាត (១.៧០០ ដុល្លារ) សម្រាប់ការប្រើប្រាស់កញ្ឆាបែបកម្សាន្ត ខណៈការលក់កញ្ឆាសម្រាប់ការកម្សាន្ត ការផ្សាយពាណិជ្ជកម្ម ឬធ្វើទីផ្សារនៃគ្រាប់ ជ័រ សារធាតុចម្រាញ់ ឬឧបករណ៍ជក់កញ្ឆា នឹងត្រូវប្រឈម​ការជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ ឬការផាកពិន័យរហូតដល់១សែនបាត (២.៨០០ដុល្លារ)។

សេចក្តីព្រាងច្បាប់នេះរឹតបន្តឹងការដាក់ទណ្ឌកម្មចំពោះការដាំកញ្ឆាដោយគ្មានអាជ្ញាប័ណ្ណ ដោយអាចជាប់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ២ម៉ឺនបាត (៥៦០ដុល្លារ) ទៅ ៣សែនបាត (៨ពាន់ដុល្លារ)។

សេចក្តីព្រាងច្បាប់នេះ នឹងបញ្ជូនទៅគណៈរដ្ឋមន្ត្រី ដើម្បីអនុម័តនៅខែក្រោយ មុនពេលបញ្ជូនទៅសភា ដើម្បីអនុម័តមុនដំណាច់ឆ្នាំនេះ៕ #thailand #cannabis #bangkok

សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេខ្មែរ) ផ្សាយ​ព័ត៌មាន​អំពី​កម្ពុជា តំបន់​អាស៊ីអាគ្នេយ៍ សហរដ្ឋ​អាមេរិក និង​ពិភពលោក​ទាំងមូល។ វីអូអេ​ផ្សាយ​ជូន​នូវ​ព័ត៌មាន​ថ្មីៗ​បំផុត​អំពី​នយោបាយ សិទ្ធិមនុស្ស សេដ្ឋកិច្ច វិទ្យាសាស្ត្រ សុខាភិបាល អាជីវកម្ម និង​ព័ត៌មាន​កំសាន្ដ៕

សូម Subscribe channel របស់​យើង​ខ្ញុំ៖
ទស្សនា​វីដេអូ​របស់​យើង​ខ្ញុំ​តាម​ប្រធានបទ​ខាង​ក្រោម៖

大麻カテゴリの最新記事